បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 នៅប្រទេសឥណ្ឌូនេស៊ី គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Koji Gyotoku បាននិយាយថា៖ វានេះនឹងក្លាយជាកន្លែងលេង សម្រាប់កូនក្រុមរបស់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍។
លោកបន្តទៀតថា៖ ក្រុមជម្រើសជាតិកម្ពុជា U-23 នឹងបន្តមានគោលដៅរយៈពេលវែង៖ «យើងមិនអាចឆ្លងផុតវគ្គចែកពូលបានទេ ប៉ុន្តែយើងនៅមានការប្រកួតសំខាន់ៗនៅខាងមុខដើម្បីព្យាយាម។ យើងត្រូវតែរត់ឲ្យបានច្រើន ព្យាយាមឲ្យបានច្រើនជាងនេះ»។
សម្រាប់ការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ 2025 កម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល ក្រោយឆ្លងកាត់២ប្រកួត ស្មើ១ ចាញ់១ មាន១ពិន្ទុ ស្មើជាមួយឡាវ៕
