Liverpool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាវលេខ ២០ របស់ Diogo Jota នៅក្លិបនឹងដាក់ចូលនិវត្តន៍ជារៀងរហូតដើម្បីទុកជាការចងចាំរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍។
Liverpool បាននិយាយថា “អាវលេខ ២០ នឹងត្រូវដាក់ចូលនិវត្តន៍ជារៀងរហូតដើម្បីគោរពដល់ការការរួមចំណែករបស់ Diogo Jota ដែលជាផ្នែកមួយនៃម្ចាស់ជើងឯកឆ្នាំ ២០២៤-២៥ របស់ Liverpool នៃជីវិតចុងក្រោយរបស់ Jota
សូមជម្រាបថា Diogo Jota វ័យ២៨ឆ្នាំ និងប្អូនប្រុសរបស់គាត់កីឡាករ Andre Silva វ័យ២៦ឆ្នាំ ដែលប្រកបអាជីពក្នុងក្លិប Penafiel នៃលីគលំដាប់ទី២ព័រទុយហ្កាល់ បានរងគ្រោះដល់ជីវិតក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តក្នុងក្រុង Zamora ប្រទេសអេស្ប៉ាញ កាលពីម្សិលមិញ៕
