សភាអាមេរិក៖ ហ្សេលេនស្គី ជាតួអង្គរារាំងសន្តិភាពអ៊ុយក្រែន មិនមែន ពូទីន ទេ

សមាជិកសភាអាមេរិក លោកស្រី Marjorie Taylor Greene បាននិយាយថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កំពុងរារាំងកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ដូច្នេះក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការគាំទ្រផ្នែកយោធាចំពោះរដ្ឋាភិបាលរបស់លោក។

លោកស្រី បានបង្ហោះនៅលើបណ្តាញសង្គមថា ការតវ៉ាដ៏ធំផ្ទុះឡើងនៅក្នុងទីក្រុងគៀវ ប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ខណៈដែលលោក គឺជាជនផ្តាច់ការ ហើយបដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀងសន្តិភាព និងបញ្ចប់សង្រ្គាម។

លោកស្រី បានបន្ថែមថា ប្រជាជនអ៊ុយក្រែន គួរបណ្តេញលោកចេញពីតំណែង ហើយអាមេរិក ត្រូវតែបញ្ឈប់ការផ្តល់មូលនិធិ និងបញ្ជូនអាវុធ។

លោកស្រី Taylor Greene បានរិះគន់ខ្លាំងៗលើលោក ហ្សេលេនស្គី ហើយបានជំរុញឱ្យបញ្ឈប់ជំនួយយោធាអាមេរិកដល់រដ្ឋាភិបាលក្រុងគៀវ ។

ទន្ទឹមនោះ កាល​ពី​ថ្ងៃ​អង្គារ សភា​អ៊ុយក្រែន Verkhovna Rada បាន​អនុម័ត​ច្បាប់​នេះ​ដោយ​សំឡេង​គាំទ្រ ២៦៣ ។ តាមច្បាប់ការិយាល័យ​ព្រះរាជអាជ្ញា​ពិសេស​ប្រឆាំង​អំពើពុករលួយ​នឹង​ស្ថិតនៅក្រោម​អំណាច​របស់​អគ្គព្រះរាជអាជ្ញា ដែល​នឹង​អាច​មានឥទ្ធិពល​លើ​សកម្មភាព​របស់​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​ជាតិ។ លើសពីនេះ ច្បាប់បានលុបចោលការហាមឃាត់លើការផ្ទេរសំណុំរឿងពីការិយាល័យទៅស្ថាប័នផ្សេងទៀត ដែលមានន័យថា អគ្គព្រះរាជអាជ្ញានឹងអាចលើកលែងសំណុំរឿងពីការិយាល័យ និងផ្ទេរសំណុំរឿងទាំងនោះទៅព្រះរាជអាជ្ញាផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ច្បាប់នេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់ការិយាល័យប្រឆាំងអំពើពុករលួយជាតិ និងទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយ ដែលគ្រប់គ្រងការបង់ពន្ធ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment