ខេត្តរតនគិរី÷ លោកវេជ្ជៈបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យដឹងថា ការពិនិត្យនិងព្យាបាលជំងឺខាងលើនេះ មានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ហើយរយៈពេល៤ថ្ងៃនេះឃើញថាប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ច្រមុះ បំពង់.ក ត្រចៀក បានមកទទួលសេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃយ៉ាងច្រើនកុះករ។
លោកថា ការពិនិត្យនិងព្យបាលនេះ ខាងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយមជ្ឈមណ្ឌលវ:កាត់កុមារ(ពេទ្យគៀនឃ្លាំង) និងមានវេជ្ជ. Karl A.Holzinger មកពីសហរដ្ឋអាមេរិកចូលរួមពិនិត្យព្យាបាលផងដែរ។
ជាលទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យនិងព្យបាលជំងឺភ្នែកជូនប្រជាពលរដ្ឋបានចំនួន៣៣០នាក់ ក្នុងនោះ ជំងឺដក់ទឹកក្នុងភ្នែក ៧នាក់. ជំងឺបាយឡើងភ្នែក ៧៥នាក់. កន្ទុយថ្លែន ៥៨នាក់. រលាកភ្នាស សរ ៣០នាក់. ភ្នែកធម្មតា ២០០នាក់ និងបកបាយភ្នែក ៤៧នាក់។
ដោយឡែកអ្នកជំងឺ ត្រចៀក ច្រមុះ បំពង់.ក ចំនួន១៧៨នាក់ ក៏បានទទួលការពិនិត្យនិងព្យាបាលផងដែរ។
សូមបញ្ជាក់ថា ហើយជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលវ:កាត់កុមារ(ពេទ្យគៀនឃ្លាំង)បានមកធ្វើកិច្ចសហការណ៍ជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងការជួយវ:កាត់អ្នកជំងឺក្រីក្រ ដោយឥតគិតថ្លៃ ដែលមានបញ្ហាភ្នែកឡើងបាយ ត្រចៀក បំពង់.ក ច្រមុះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី៕