បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសៀលថ្ងៃទី២២ ខែកក្ដដា នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិប្រត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៥,លេខ០១៤ និងផ្សព្វផ្សាយទិសដៅឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កងកម្លាំងនបាលក្រោមឱវាទ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីវៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខដល់កងកម្លាំង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញបទបញ្ជានិងផែនការដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង, ពង្រឹងការយាមល្បាតតាមគោលដៅសំខាន់ៗ,បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព, បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងសិស្សតាមមូលដ្ឋាន និង ជម្រុញកម្លាំងជំនាញនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕




