លោក ខែក ខេមរិន្ទ ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ ដើម្បីដឹកនាំក្នុងវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026 Qualifiers ដែលកម្ពុជា ស្ថិតនៅក្នុង Group E ដែលក្រុមជម្រើសជាតិនារីចិន ជាម្ចាស់ផ្ទះ។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសចិន។
