ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ឥណ្ឌូនេស៊ីនៅស្អែកនេះ ដើម្បីត្រៀមការប្រកួត AFC Challenge League

ក្រុមឈុតធំនៃក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីត្រៀមលេងពានរង្វាន់ AFC Challenge League រដូវកាល ២០២៥/២០២៦៧។

សម្រាប់ការប្រកួតពានរង្វាន់ AFC Challenge League នារដូវកាលនេះភ្នំពេញក្រោនស្ថិតនៅពូល E ដែលមានក្រុមចំនួន ៣ ផ្សេងទៀតដូចជា៖ Dewa United, Shan United និង Tainan City FC ។

សូមបញ្ជាក់ផងដែរថាការប្រកួតទាំង ៣ របស់ភ្នំពេញក្រោននៅទឹកដីឥណ្ឌូនេស៊ីគឺ៖

Dewa United និងភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា វេលាម៉ោង ១៩:០០

ភ្នំពេញក្រោន និង Shan United នៅថ្ងៃពុធ ទី២៩ ខែតុលា វេលាម៉ោង ១៥:០០

Tainan City FC និងភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា វេលាម៉ោង ១៥:០០(ប្រភពពីផេកក្លិបបាល់ទាត់ភ្នំពេញក្រោន)

Written by 

Related posts

Leave a Comment