គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យថាមានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩នាក់។
បច្ចុប្បន្ន ជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។
សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕


