ស្លូវ៉ាគី ​គំរាមអ៊ុយក្រែន បើមិនចង់ដាច់ភ្លើង កុំផ្អាកបំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅ EU ឲ្យសោះ

នាយករដ្ឋមន្ត្រី លោក Robert Fico បាននិយាយថា ស្លូវ៉ាគី អាចកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីទៅឱ្យអ៊ុយក្រែន ប្រសិនបើក្រុងគៀវ ផ្អាកបញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសសហភាពអឺរ៉ុប។

 ប្រទេសនៅអឺរ៉ុបកណ្តាល ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី ទទួលបានការផ្គត់ផ្គង់របស់ខ្លួនតាមរយៈទឹកដីអ៊ុយក្រែន តាមបំពង់បង្ហូរប្រេងសម័យសូវៀត។ 

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បានប្រកាស នៅដើមខែនេះថា ចាប់ពីឆ្នាំ ២០២៥ តទៅក្រុងគៀវ នឹងបញ្ឈប់ការបញ្ជូនឧស្ម័នរបស់រុស្ស៊ី ហើយនឹងប្រើប្រាស់តែប្រព័ន្ធបំពង់បង្ហូរប្រេងរបស់ខ្លួនប៉ុណ្ណោះ ដើម្បីចែកចាយឧស្ម័នពីអ្នកផ្គត់ផ្គង់ជំនួស។

គួរបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នជាមួយក្រុងមូស្គូ នឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ដោយទីក្រុងគៀវ បានបញ្ជាក់ថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនេះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment