នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវសមភាព ការស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក គឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរចិននិងអូស្រ្តាលី។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណានោះទេ ក៏យើងត្រូវប្រកាន់ខ្ជាប់ទិសដៅជាទូទៅនេះ។ លោកបានលើកសំណើថា ទី ១ ប្រទេសចិននិងអូស្ត្រាលីគួរតែបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ។ ទី២ ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី៣ បង្កើនចំណងមិត្តភាពរវាងប្រជាជននិងប្រជាជនឱ្យបានទូលំទូលាយ។ ទី៤ រួមគ្នាឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈម។
ជាការឆ្លើយតប លោក Albanese បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងអូស្ត្រាលី-ចិនមានការរីកចម្រើនជាវិជ្ជមាន។ អូស្ត្រាលីថែរក្សាទំនាក់ទំនងជាមួយចិន ហើយរំពឹងទុកធ្វើការជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងអូស្ត្រាលី-ចិនប្រកបដោយសមភាព ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យជំរុញការអភិវឌ្ឍនៃទំនាក់ទំនងអូស្រ្តាលី-ចិន៕

