​បទវិភាគ ៖ សេដ្ឋកិច្ចចិនបន្តបង្ហាញពីភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លាក្រោមកម្លាំងសម្ពាធ

“ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយឆ្នាំនេះ មានចំនួនលើសពី៦៦ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។” កាលពីថ្ងៃទី១៥ ខែកក្កដា រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចចិននៅឆមាសទីមួយនៃឆ្នាំ២០២៥ ។ សេដ្ឋកិច្ចជាតិចិនបានទប់ទល់នឹងកម្លាំងសម្ពាធនិងពុះពារឧបសគ្គ បានដំណើរការដោយនឹងនរជាទូទៅនិងអភិវឌ្ឍយ៉ាងល្អប្រសើរនិងប្រកបដោយស្ថិរភាព ។

បើមើលពីទិន្នន័យក្នុងវិស័យគន្លឹះដូចជាពាណិជ្ជកម្មអន្តរជាតិ ការប្រើប្រាស់និងហិរញ្ញវត្ថុជាដើមដែលរដ្ឋាភិបាលចិនបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះ អាចឃើញពីភាពកក់ក្តៅនិងសញ្ញាវិជ្ជមានជាច្រើននៃការដំណើរការសេដ្ឋកិច្ចប្រទេសចិន ។

តាមទិន្នន័យពាណិជ្ជកម្មអន្តរជាតិដែលរដ្ឋបាលគយប្រទេសចិនបានប្រកាសកាលពីថ្ងៃទី១៤ខែកក្កដាឱ្យដឹងថា ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញនៃប្រទេសចិននៅឆមាសទីមួយឆ្នាំនេះមានចំនួន២០ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ការនាំចេញនាំចូលខាងពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវកំណើនក្នុងរយៈពេល៧ត្រីមាសជាប់ៗគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងមានចំនួនលើសពី១០ទ្រីលានយាន់ប្រាក់ចិនក្នុងរយៈពេល៩ត្រីមាសជាប់ៗគ្នា ។

ស្របពេលដែលពាណិជ្ជកម្មអន្តរជាតិមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ សក្តានុពលនៃតម្រូវការក្នុងស្រុកក៏បានបញ្ចេញជាបន្តបន្ទាប់ដែរ កម្លាំងចលករនៃការប្រើប្រាស់បានលេចចេញនិន្នាការទៅរកភាពនឹងនរ ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទិន្នន័យលក់រាយរបស់ចិនមានបួនលើកបានលើសពីការព្យាករណ៍ក្នុងទីផ្សារ ។

ក្នុងវិស័យហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុដែលធូររលុងសមល្មមបានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះការអភិវឌ្ឍទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ច ។ តាមទិន្នន័យថ្មីបំផុតនៃធនាគារប្រជាជនចិនបានបង្ហាញឱ្យដឹងថា នៅចុងខែមិថុនា ទំហំសហហិរញ្ញប្បទានសង្គមចិននិងសមតុល្យនៃបរិមាណផ្គត់ផ្គង់រូបិយវត្ថុ(M2)បានកើនឡើង៨,៩ភាគរយនិង៨,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានកើនឡើង០,៨ភាគរយនិង២,១ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

ក្នុងវិស័យផលិតកម្ម នៅខែមិថុនា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)របស់ចិន សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្មនិងសន្ទស្សន៍PMIចម្រុះគឺ៤៩,៧ភាគរយ ៥០,៥ភាគរយ និង៥០,៧ភាគរយដោយឡែកពីគ្នា សន្ទស្សន៍ធំៗទាំងបីសុទ្ធតែមានការកើនឡើងបើប្រៀបធៀបនឹងខែឧសភា ។ សញ្ញាវិជ្ជមាននៃវិស័យផលិតកម្ម ក៏បានបង្ហាញលើការពន្លឿនជំរុញការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មនិងការរីកចម្រើនជាបន្តបន្ទាប់នៃកម្លាំងចលករថ្មីដែរ ។ នៅឆមាសទីមួយឆ្នាំនេះ ចំនួនផលិតនិងលក់ដូររថយន្តរបស់ចិនសុទ្ធតែលើសពី១៥លានគ្រឿង ដែលបង្ហាញពីភាពធន់នៃតួអង្គសេដ្ឋកិច្ចពិត ។ សមិទ្ធផលខាងបច្ចេកវិទ្យាដែលមានកម្មវិធីDeepSeekជាតំណាងបានជំរុញ “បញ្ញាសិប្បនិម្មិត+”រីកចម្រើនទៅកាន់ខ្សែសង្វាក់ទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ចំណុះដំឡើងម៉ាស៊ីនអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យបានកើនឡើង៥៦,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្ហាញថា ការឆ្ពោះទៅរកការធ្វើបរិវត្តកម្មកាបូនទាបនិងបៃតងត្រូវបានពន្លឿន ។

ប្រទេសចិនជាប្រទេសធំទី១ខាងឧស្សាហកម្មកម្មន្តសាលលើទូទាំងពិភពលោក ចាប់ពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”មក តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលជារៀងរាល់ឆ្នាំសុទ្ធតែលើសពី៣០ទ្រីលានយាន់ប្រាក់ចិន បរិមាណផលិតផលិតផលឧស្សាហកម្មសំខាន់ៗជាង២០០ប្រភេទជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រឈមមុខនឹងការវាយប្រហារ សមត្ថភាពស្ដារឡើងវិញដោយខ្លួនឯងនិងសមត្ថភាពជំនួសដោយខ្លួនឯងនៃខ្សែសង្វាក់ឧស្សាហកម្មរបស់ចិនត្រូវបានបង្ហាញយ៉ាងពេញលេញ ដែលបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនដ៏នឹងនរនៃការនាំចេញ ។ ការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មធ្វើឱ្យការនាំចេញមានកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់ ។

បច្ចុប្បន្ននេះ ប្រឈមមុខនឹងបរិយាកាសខាងក្រៅដែលមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ផ្នែកផ្គត់ផ្គង់និងតម្រូវការត្រូវបានកែលម្អក្នុងពេលដំណាលគ្នា កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពន្លឿនការពូនជ្រំ មូលដ្ឋានសម្រាប់ដំណើរការសេដ្ឋកិច្ចបន្តត្រូវពង្រឹង ហើយកម្លាំងចលករបានពន្លឿនការប្រមូលផ្តុំ ។ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចបានវិភាគថា ពិតមែនតែបរិយាកាសខាងក្រៅនៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែទន្ទឹមនឹងប្រសិទ្ធភាពនៃគោលនយោបាយបានដើរតួនាទីជាបន្តបន្ទាប់ កម្លាំងរស់រវើកនិងកម្លាំងចលករនៃពាណិជ្ជកម្មអន្តរជាតិរបស់ចិនត្រូវបានរំពឹងថានឹងត្រូវបំផុសថែមមួយកម្រិតទៀត សេដ្ឋកិច្ចរបស់ចិននឹងបន្តបញ្ចេញភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា ៕

Written by 

Related posts

Leave a Comment