Pacquiao អាចទទួលបានតម្លៃខ្លួនចន្លោះពី៥-១០លាន ពីការប្រកួត​ដណ្តើមខ្សែក្រវាត់ WBC ​ចុងសប្តាហ៍នេះ

គូដណ្តើមខ្សែក្រវាត់ WBC welterweight រវាងកីឡាករហ្វីលីពីន Manny Pacquiao និងម្ចាស់ផ្ទះអាមេរិក Mario Barrios នឹងធ្វើឡើងនៅសង្វៀន MGM Grand Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងតម្លៃខ្លួនខុសគ្នាដូចមេឃ និងដី។

បើទោះបីជាពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ពីតម្លៃខ្លួនពិតប្រាកដ ក៏ប៉ុន្តែគេហទំព័រកីឡា Sportskeeda បានចុះផ្សាយថា ខ្លាកំណាចចាស់វស្សា វ័យ ៤៦ឆ្នាំ Manny Pacquiao ទំនងជាទទួលបានតម្លៃខ្លួនចាប់ពី ៥-១០លានដុល្លារឯណោះ ស្របពេលគូប្រជែង Mario Barrios វ័យទើបតែ ៣០ឆ្នាំសញ្ជាតិអាមេរិកវិញ ទទួលបានថ្លៃនឿយហត់ចន្លោះពី ៥០ម៉ឺនទៅ ១លានដុល្លារ ពីការឡើងការពារខ្សែក្រវាត់ WBC លើកទី២ របស់គេ ក្រោយដណ្តើមបានកាលឆ្នាំ២០២៤៕

Written by 

Related posts

Leave a Comment