នាវាផ្ទុកយន្តហោះអាមេរិក ត្រូវក្រុមហ៊ូធី វាយប្រហារនៅសមុទ្រក្រហម ក្រោយប៉ុនប៉ងវាយលុកយេម៉ែន

អ្នកនាំពាក្យយោធានៃចលនានេះ លោក Yahya Saree បានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន ធ្វើការវាយប្រហារដោយមីស៊ីល និងដ្រូនរួមគ្នា លើនាវាផ្ទុកយន្តហោះ USS Harry Truman នៅសមុទ្រក្រហម ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា កងកម្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់យេម៉ែន ធ្វើប្រតិបត្តិការយោធារួមគ្នា ដោយវាយប្រហារលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ជាមួយនឹងមីស៊ីលនាវា ២ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង ។

យោងតាម លោក Saree បានបញ្ជាក់ថា ការវាយប្រហាររបស់ហ៊ូធី ស្របពេលដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក កំពុងរៀបចំវាយប្រហារលើទឹកដីយេម៉ែន ។

ទន្ទឹមនោះ លោក ​ក៏បាន​បន្ថែមថា ប្រតិបត្តិការ​នេះ​ នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​វាយប្រហារ​ណាមួយពីសំណាក់កងកម្លាំងសហរដ្ឋអាមេរិក ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រុមហ៊ូធី បានព្រមានថា ពួកគេនឹងបើកការវាយប្រហារលើទឹកដីក្រុងយេរ៉ូសាឡឹម ខណពេលដែលរារាំងនាវាពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឱ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុង Tel Aviv បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីន Hamas នៅក្នុងតំបន់ដែលប្រយុទ្ធ ៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment