នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ អមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងសហការី បានចុះត្រួតពិនិត្យមើលគម្រោងថែទាំ និងបញ្ចប់គម្រោង ផ្លូវសរុប ១៥ខ្សែ មានប្រវែងសរុប ១៣៧,១៩០ម៉ែត្រ មានៅស្រុកសំរោង ស្រុកទ្រាំង ស្រុកព្រៃកប្បាស ស្រុកគិរីវង់ និងក្រុងដូនកែវ៕តាកែវ



