ការទូតកំពូលអ៊ីរ៉ង់ ថាមួយជំហានទៀតស៊ីរីឈានដល់ការបែកបាក់ និងផ្ទុះសង្គ្រាមស៊ីវិល

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Arghchi បានព្រមានថា ប្រទេសស៊ីរីអាចនឹងប្រឈមមុខនឹងសង្គ្រាមស៊ីវិល និងការបែកបាក់នៅពេលនេះ ដែលកងកម្លាំងប្រឆាំងប្រដាប់អាវុធ កាន់កាប់ទីក្រុង Damascus ។

អ្នកការទូតកំពូលរូបនេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងតាមដានការវិវត្តនៅក្នុងប្រទេសស៊ីរី ហើយយើងចង់ទប់ស្កាត់ការកើនឡើងនៃការព្រួយបារម្ភអំពីលទ្ធភាពសង្គ្រាមស៊ីវិល ឬអន្តរការីដែលផ្ទុះឡើង ដោយប្រទេសស៊ីរីត្រូវប្រឈមនឹងហានិភ័យការដួលរលំមួយផ្នែក ឬពេញលេញ ថែមទាំងក្លាយជាជម្រកសម្រាប់ពួកភេរវករ ។

លោក Araghchi បានបន្ថែមថា សាធារណរដ្ឋអ៊ីស្លាមក៏មានការព្រួយបារម្ភជាពិសេសអំពីការរំលោភបំពានដោយរបប Zionist ផងដែរ ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាសដោយយោធាអ៊ីស្រាអែលថាពួកគេបានដណ្តើមយកតំបន់ការពារនៅព្រំដែនជាមួយប្រទេសស៊ីរី កាលពីថ្ងៃទី ៨ ខែធ្នូ ជាអ្វីដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ពិពណ៌នាថាជាជំហានការពារកើតឡើងចំពេលមានការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងសាធារណរដ្ឋអារ៉ាប់។

គួរបញ្ជាក់ថា កងកម្លាំងឧទ្ទាមប្រដាប់អាវុធរបស់ស៊ីរី បានបើកការវាយលុកទ្រង់ទ្រាយធំលើកងទ័ពរដ្ឋាភិបាលនៅក្នុងអភិបាលក្រុង Aleppo និង Idlib កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា។ ខណបច្ចុប្បន្ន កងឧទ្ទាម ហាក់កំពុងមានប្រៀបខ្លាំងលើរដ្ឋាភិបាល បន្ទាប់ពីការចាកចេញពីប្រទេសរបស់លោក Assad ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment