ខ្សែការពាររបស់ភ្នំពេញក្រោនកីឡាកេរ Takaki Ose បាននិយាយអំពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាថា «វាគឺជាការប្រកួតមួយដ៏រំភើប ជាមួយនឹងភាពរីករាយនៃការលេង ៩០នាទីពេញ ដែលមានអ្នកគាំទ្រជាច្រើនមកលើកទឹកចិត្តពួកយើង។ ការគាំទ្ររបស់អ្នកគាំទ្រយើងគឺពិតជាធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្ថែមទៀត។
កីឡាករទើបចូលសញ្ជតិខែ្មររូបនេះបានបន្តថា យើងបានបង្កើតឱកាសមួយចំនួន ហើយក៏មានការលេងល្អដែរ ប៉ុន្តែយើងមានពេលខ្លីពេកក្នុងការរៀបចំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាយើងនៅមានចំនុចជាច្រើនដែលត្រូវដោះស្រាយ ដូច្នេះយើងនឹងត្រូវកែតម្រូវចំនុចទាំងនោះជាក្រុម ហើយធ្វើឲ្យបានល្អបំផុតដើម្បីទទួលបាន ៣ ពិន្ទុសម្រាប់ការប្រកួតបន្ទាប់៕»