អនុប្រធានាធិបតី​អាមេរិក​ ជឿថា​ជម្លោះ​អ៊ុយក្រែន​នឹង​ចប់ ដោយភាគីទាំង ២ មិនបានត្រៀមខ្លួន

អនុប្រធានាធិបតីអាមេរិក លោក JD Vance ជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ប៉ុន្តែជម្លោះនឹងត្រូវដោះស្រាយជាយថាហេតុ។

លោក បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ឥឡូវនេះ ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ស្ថិតនៅចំណុចដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងបាននោះទេ។

អនុប្រធានាធិបតីរូបនេះ បានបន្ថែមថា ក្រុង​វ៉ាស៊ីនតោន​ ចាត់ទុក​ពន្ធគយ​ជា​កត្តាដែល​មាន​ប្រសិទ្ធភាព​ជាជាង​ទណ្ឌកម្ម។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានឱ្យដឹងថា មន្ត្រីអាមេរិក និងរុស្ស៊ី យល់ព្រមជួបគ្នានៅរដ្ឋធានីហុងគ្រី ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា លោក ត្រាំ បានពណ៌នាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ថាជាវឌ្ឍនភាពដ៏អស្ចារ្យ៕

ដោយ៖ ពេជ្រ                                       

Written by 

Related posts

Leave a Comment