ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមនឹងការហាមឃាត់មិនឲ្យចេញទៅក្រៅប្រទេស

ប៉ូលិសកូរ៉េខាងត្បូង កំពុងបើកការស៊ើបអង្កេតការចោទប្រកាន់ពីការបះបោរលើលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសដាកចេញច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់នាពេលថ្មីៗនេះ។

កាលពីថ្ងៃច័ន្ទ ប្រធានស៊ើបអង្កេតអំពើពុករលួយរបស់ប្រទេស បានបញ្ជាក់ពីការបញ្ជាឱ្យហាមឃាត់ការចាកចេញទៅក្រៅប្រទេស សម្រាប់លោក Yoon ដែលជាការឆ្លើយតបទៅនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីសប្តាហ៍មុន។

ច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ចេញលោក Yoon បានអះអាងថា ដើម្បីទប់ស្កាត់កងកម្លាំងកុម្មុយនីស្តប្រឆាំងរដ្ឋាភិបាល និងចាប់ខ្លួនអ្នកនយោបាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment