​Chelsea ក្លាយជាជើងឯក​ Club World Cup ជាលើកទី២ ក្រោយយកឈ្នះ PSG 

ក្លិប Chelsea ក្លាយជាជើងឯកពិភពលោក Club World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះ Paris St-Germain  លទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ។

៣គ្រាប់របស់ក្រុមតោខៀវ Chelsea រកបានដោយកីឡាករ Cole Palmer ២គ្រាប់នៅនាទីទី២២និង៣០ ខណៈ១គ្រាប់ទៀតរកបានដោយកីឡាករ João Pedro នៅនាទីទី៤៣។ ក្រុមកីឡាករតោខៀវ Chelsea លើកពានរង្វាន់អបអរជ័យជម្នះជាមួយនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានចូលទស្សនាការប្រកួតដោយផ្ទាល់ និងប្រគល់ពានរង្វាន់ផ្ទាល់ដល់ក្រុមជើងឯក។

​មិនតែប៉ុណ្ណោះ Chelsea ក៏នឹងត្រូវត្រឡប់ទៅទឹកដីអង់គ្លេសវិញជាមួយនឹងប្រាក់រង្វាន់សរុបជិត ១៥០លានដុល្លារវិញ ដែលខ្លួនរកបានពីការប្រកួត ទាំងមានឈ្មោះចូលរួម និងប្រកួតធ្វើបានល្អតាមវគ្គនីមួយៗ៕

Written by 

Related posts

Leave a Comment