អ៊ីស្រាអែល​ គាំទ្រ​សំណើ​បងធំអាមេរិក​ បន្ត​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា

អ៊ីស្រាអែលឲ្យដឹងថា ខ្លួនយល់ព្រមទទួលយកសំណើររបស់សហរដ្ឋអាមេរិក ដើម្បីបន្តបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប រហូតដល់ចុងខែមេសា ជាមួយនឹងការដោះលែងចំណាប់ខ្មាំងពាក់កណ្តាលទៀតដែលកាន់កាប់ដោយក្រុមអ៊ីស្លាមហាម៉ាស។

 អ៊ីស្រាអែល​កំពុង​បង្កើន​សម្ពាធ​លើ​ក្រុម​ហាម៉ាស​ឱ្យ​យល់ព្រម​តាម​សំណើ​ដោយ​ការរារាំង​ការ​បញ្ចូន​ជំនួយ​មនុស្សធម៌​ទៅក្នុង​តំបន់​ហ្គាហ្សាស្ទ្រីប។ ដំណាក់កាលដំបូងនៃរយៈពេលប្រាំមួយសប្តាហ៍សម្រាប់បទឈប់បាញ់ដែលបានព្រមព្រៀងដោយអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់ទីបញ្ចប់កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។ដំណាក់​កាល​ទី​ពីរ​នឹង​ឃើញ​ការ​ដក​កង​កម្លាំង​អ៊ីស្រាអែល​ទាំងស្រុង​ចេញ​ពី​តំបន់ Gaza Strip ក្នុង​គោល​បំណង​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជា​អចិន្ត្រៃយ៍។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះនឹងអនុវត្តនូវក្របខ័ណ្ឌរបស់បេសកជនប្រធានាធិបតីសហរដ្ឋអាមេរិក Steve Witkoff សម្រាប់បទឈប់បាញ់បណ្តោះអាសន្នក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន និងបុណ្យរំលង។ នៅថ្ងៃដំបូង ពាក់កណ្តាលនៃចំណាប់ខ្មាំង ៥៩ ​នាក់​ដែលនៅរស់ និងស្លាប់ នឹងត្រូវបានដោះលែងដោយក្រុមហាម៉ាស។ ​ក្របខ័ណ្ឌនេះត្រូវបានគេរាយការណ៍ថា បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងស្លាប់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានសម្រេចលើបទឈប់បាញ់ជាអចិន្ត្រៃយ៍។

ការិយាល័យក៏បានឲ្យដឹងផងដែរថា នាយករដ្ឋមន្ត្រី Benjamin Netanyahu​ បានសម្រេចចិត្តបញ្ឈប់រាល់ការបញ្ជូនទំនិញ និងការផ្គត់ផ្គង់ផ្សេងៗចូលទៅក្នុង Gaza Strip គិតត្រឹមព្រឹកថ្ងៃអាទិត្យ។យ៉ាងណាក៏ដោយ ក្រុមហាម៉ាសបាន​បន្ត​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ដំណាក់កាល​ទី​២ ដែល​រួម​បញ្ចូល​ទាំង​ការ​ដក​ចេញ​យ៉ាង​ទូលំទូលាយ​នៃ​កង​កម្លាំង​អ៊ីស្រាអែល បន្ត​ដោយ​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់។ ប៉ុន្តែក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីការបន្តឧបាយកលដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment