ទឹកជំនន់នៅរដ្ឋតិចសាស់ សម្លាប់មនុស្ស ១៣ នាក់ ខណៈបាត់ខ្លួនជាង ២០ នាក់

មនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និងជាង ២០ នាក់ បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបង្កទៅជាគ្រោះទឹកជំនន់ក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃសុក្រ។

ក្រុមស្វែងរក បានធ្វើការជួយសង្គ្រោះ ដោយប្រើទូក និងឧទ្ធម្ភាគចក្រ ខណៈដែលភ្លៀងធ្លាក់ពេញមួយយប់ នៅកណ្តាលក្រុង Kerr បណ្តាលទៅជាគ្រោះទឹកជំនន់ភ្លាមៗ ។

ទន្ទឹមនោះ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា អ្នកស្លាប់ និងបាត់ខ្លួនមានទាំងមនុស្សពេញវ័យ រួមទាំងកុមារ ខណៈរដ្ឋកំពុងផ្តល់ធនធានដល់សហគមន៍ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នេះ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួននៅមិនទាន់រាយការណ៍ថា កើនឡើងនៅឡើយ ខណៈអាជ្ញាធរ កំពុងចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment