មនុស្ស ៣ នាក់ស្លា.ប់នៅឥណ្ឌា ដោយសារ Google Map នាំផ្លូវខុស

ក្រុមហ៊ុន Google បានឲ្យដឹងថា ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ក្នុងការស៊ើបអង្កេតករណីបុរស ៣ នាក់ស្លាប់ អំឡុងពេលបើកឡានតាមផ្លូវដែល Google Map បង្ហាញ ទៅចំស្ពានដែលដាច់ពាក់កណ្ដាល បណ្ដាលឲ្យធ្លាក់ ។

 យោងតាមប៉ូលិសក្នុងតំបន់ បញ្ជាក់ថា ជនរងគ្រោះ បានធ្វើដំណើរទៅពិធីមង្គលការនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយក៏ជួបគ្រោះថ្នាក់ធ្លាក់ពីលើស្ពានដែលមិនទាន់សាងសង់រួចរាល់ ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ក៏បានរាយការណ៍ថា ប៉ូលីស កំពុងសាកសួរមន្ត្រីដែលជំនាញខាងកម្មវិធីអេឡិចត្រូនិចនេះ រួមទាំងនាយកដ្ឋានមុខងារសាធារណៈរបស់រដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google ក៏បានផ្ញើសាររំលែកទុក្ខទៅកាន់គ្រួសារនៃសពផងដែរ ដោយបន្ថែនថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់ការគាំទ្រក្នុងការស៊ើបអង្កេតបញ្ហានេះ ។

ដោយឡែក មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ម្នាក់ ​បាន​លើកឡើងថា ផ្នែកនៃ​​ស្ពាន​ដែលបាក់នោះ គឺខូចខាតដោយសារតែទឹកជំនន់ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីវេជ្ជបណ្ឌិត ២ នាក់ស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង ពេលបើកឡានដោយប្រើ Google Map នេះដូចគ្នា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment