កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា អ៊ីស្រាអែល បច្ចុប្បន្នកំពុងគ្រប់គ្រង លើតំបន់ហ្គាហ្សាស្ទ្រីប ៦៥ ភាគរយ។

ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានបន្ថែមថា ៦៥ ភាគរយ នៃការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ពោលគឺសង្ខេបពីលទ្ធផលនៃប្រតិបត្តិការលើដីនៅក្នុងរង្វង់ ចាប់តាំងពីខែមីនា មក។
ទន្ទឹមនឹង ការប្រតិបត្តិការលើដី កងកម្លាំងអាកាសអ៊ីស្រាអែល ក៏បានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករជាង ៧,៥០០ កន្លែង រួមទាំងកន្លែងផ្ទុកអាវុធ កន្លែងបាញ់រ៉ុក្កែត ផ្លូវរូងក្រោមដី និងភេរវករមកពីអង្គការភេរវករនានានៅតំបន់ហ្គាហ្សាស្ទ្រីប។
ភ្នាក់ងារ បន្តថា ការបន្តប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប គឺស្របតាមគោលបំណងនៃសង្រ្គាម ដោយមានគោលដៅការពារជនស៊ីវិលអ៊ីស្រាអែល និងសហគមន៍នៅជិតតំបន់ហ្គាហ្សា ជាពិសេស៕


ដោយ៖ ពេជ្រ