មហាជនជិត១០០០នាក់ចូលរួម ទិវាកីឡា ( Sport for all ) ក្រោមប្រធានបទ“សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប”

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (Sport for all) ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប។

កម្មវិធីនេះបានប្រារព្ធធ្វើឡើង នៅទីតាំងរូបសំណាកគ្រួសារដំរី លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងទៅកាន់មហាជនជិត១០០០នាក់ ដែលបានចូលរួម លោក ញ៉ែម សំអឿន បានស្វាគមន៍ និងអបអរសាទរចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងសហព័ន្ធកីឡាជាតិ និងក្រុមការងារទាំងអស់ និងសូមថ្លែងអំណរចំពោះការជ្រើសរើសយកខេត្តរតនគិរី រៀបចំទិវា កីឡាកីឡាសម្រាប់ទាំងអស់គ្នា” ដ៏មានសារៈសំខាន់ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” ស្របតាម បញ្ចាកោណទី១ នៃយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺ ជាទ្រព្យសកម្មដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅ ធានាចីរភាពកំណើនរយៈពេលវែង និងជភាពនៃការអភិវឌ្ឍសកម្ម-សេដ្ឋកិច្ច។

លោកបន្តថា វិស័យកីឡានៅខេត្តរតនគិរី បានបន្តលើកកម្ពស់វិស័យ កីឡា ដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាព និងសុខុមាលភាពល្អកាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ។ ជាមួយគ្នានេះ បានពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្តដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក និងការពង្រឹងគុណភាពនៃ ការប្រកួតកីឡាគ្រប់កម្រិត។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តនគិរីបានបញ្ជូនប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សា និងការប្រកួតកីឡាសិស្សមធ្យមសិក្សានៅរាជធានីភ្នំពេញ ទទួលបានលទ្ធផលគួរជា ទីមោទនៈសម្រាប់ខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរី ពិសេសទទួលបានការអបអរសាទរពីសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រដ្ឋបាលខេត្តនឹងបន្តគាំទ្រ និងលើកកម្ពស់អប់រំកាយ និង កីឡាក្នុងម៉ោងសិក្សា និងសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងបំផុសសកម្មភាពកីឡាមហាជន តាមរ យៈការរៀបចំទីកន្លែងហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណនិងលេងកីឡាគ្រប់ប្រភេទ ចូលរួមដល់យុទ្ធនាការ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាង តិចប្រចាំជីវិត”។

នៅក្នុងឱកាសនេះដែរ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយថាមពលរបស់ សម្តេចមហាបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សនវិស័យថ្មីមួយ ដែលតម្រង់ ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។ បន្ទាប់ពី ទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃព្រឹត្តការណ៍ប្រកួតកីឡានានា រាជរដ្ឋាភិបាលបានប្រកាសទទួល ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ផងដែរ និងបានយកចិត្តទុកដាក់ បណ្តុះបណ្តាលពង្រឹងសមត្ថភាពកីឡាករគ្រប់កម្រិត ជាពិសេសផ្ទាល់ យុវជនវ័យក្មេង អាយុក្រោម១៣ឆ្នាំ ឲ្យមានសមត្ថភាពខ្ពស់ បានចូលរួមប្រកួតដណ្តើមមេដាយឲ្យបានច្រើន លើកស្ទួយកិត្តិយសប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។

លោករដ្ឋលេខាធិការបន្តថា ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All-ឆ្នាំ២០២៥ នៅទីរួមខេត្តរតនគិរីនាពេលនេះ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់ មនុស្សគ្រប់រូប” ដើម្បីផ្សព្វផ្សាយ អំពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា និងឲ្យប្រជាជន យកចិត្តទុកដាក់ដល់សុខភាពជាចម្បង តាមរយៈចូលរួមសកម្មភាពហាត់ប្រាណនិងលេងកីឡា ដោយមិន គិតថាក្មេង ចាស់ ភេទ ឋានៈតួនាទី ឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ការពារជំងឺដូចជាឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូល ប្រកបដោយ សុខដុមនីយកម្ម។

សូមបញ្ជាក់ផងដែរថា ទិវាកីឡាសម្រាប់ទាំងអស់គ្នា (Sport for all)ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប នៅខេត្តរតនគិរីនាពេលនេះ មានកីឡា៧ប្រភេទ រួមមាន៖ កីឡាគុនល្បុក្កតោ. ជ

Written by 

Related posts

Leave a Comment