ករណីអតីតមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ ហ៊ុន ហេង ស្រវឹងបើករថយន្ត បុករះនៅមុខក្រសួងមហាផ្ទៃនាពេលកន្លងទៅបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួស៣នាក់នោះ ត្រូវបានតុលា ការសាលាដំបូងរាជធានី ភ្នំពេញ ប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោស លើជនជាប់ចោទ ឈ្មោះ ហ៊ុន ហេង អាយុ៦១ឆ្នាំ អតីតនាយកការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែតម្រូវឲ្យអនុវត្តក្នុង ពន្ធនាគារ ១ឆ្នាំ ខណៈទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន ៤ លាន រៀល៕






