ត្រាំ ដូរចិត្តដោយទុកពេល ១០ ទៅ ១២ ថ្ងៃប៉ុណ្ណោះឲ្យ ពូទីន បិទកាណុងឈប់បាញ់អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីកាលកំណត់បរិច្ឆេទថ្មី និងលឿនជាងមុនសម្រាប់ប្រទេសរុស្ស៊ី ដើម្បីយល់ព្រមលើបទឈប់បាញ់ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ពោលគឺរយៈពេល ១០ ឬ ១២ថ្ងៃ ធ្វើយ៉ាងណាឲ្យមានការបញ្ចប់ទាំងស្រុង។

លោកប្រធានាធិបតី ត្រាំ បាននិយាយថា គ្មានហេតុផលត្រូវរង់ចាំទៀតទេ ដោយសារតែមើលឃើញថាមិនមានការរីកចម្រើនណាមួយឆ្ពោះទៅរកសន្តិភាពទាល់តែសោះ ទោះទុកពេលយូរក៏ដោយ។

ទន្ទឹមនោះ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymr Zelensky បាន​ចាត់ទុកការអន្តរាគមន៍​នេះ​ថា​ មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់ប្រទេសលោក ក្នុងការទទួលបានសន្តិភាព។

កាលពី ២សប្តាហ៍មុន លោក ត្រាំ បានទទូចថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន មានពេល ៥០ ថ្ងៃ ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន បើមិនដូច្នេះទេ រុស្ស៊ី នឹងប្រឈមមុខពន្ធគយធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសស្កុតឡេន លោក ត្រាំ បានសម្រេចបន្ថយថ្ងៃ និងរំលឹកឡើងវិញនូវការគំរាមកំហែងដាក់ទណ្ឌកម្ម និងពន្ធបន្ទាប់បន្សំលើទីក្រុងម៉ូស្គូ ៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment