នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ ក្នុងវីដេអូមួយ បន្ទាប់ពីការវាយប្រហារដែលបំផ្លាញផ្នែកធំនៃឃ្លាំងផ្ទុកមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ថា ពលរដ្ឋនៃរដ្ឋនេះ គួរតែនាំគ្នាបះបោរផ្ដួលរំលំរដ្ឋាភិបាលសព្វថ្ងៃចេញ។

យោងតាម លោក Netanyahu បានបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់ មានការភ្ញាក់ផ្អើល បន្ទាប់ពីការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែលនេះ។ លោក ក៏បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឲ្យចាប់ផ្តើមការតស៊ូផ្តួលរំលំរដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការ “Rising Lion” សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះចម្បាំងចំនួន ២០០ គ្រឿង វាយប្រហារទៅលើគោលដៅជាង ១០០ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ៕

ដោយ៖ ពេជ្រ