“ខ្ញុំមិនបានត្រឡប់ទៅស្រុកកំណើតនៅខេត្តHenanវិញនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនអស់រយៈពេលជាច្រើនឆ្នាំហើយ គ្រាប់ពូជមិនខ្វល់ថា តើអ្នកចូលឆ្នាំឬអត់ឡើយ”។
នេះជាឆ្នាំទី៩ហើយដែលលោកJia Yajunបានមកទីក្រុងSanyaខេត្តHainan ។
សូមអរគុណចំពោះលក្ខខណ្ឌធម្មជាតិដ៏អំណោយផលដែលសមស្របសម្រាប់ដំណាំលូតលាស់ លោកJia Yajunអ្នកស្រាវជ្រាវផ្នែកឧស្សាហកម្មគ្រាប់ពូជបាននាំយកគ្រាប់ពូជទៅកាន់កោះHainanជារៀងរាល់រដូវរំហើយ និងរដូវរងារសម្រាប់ការបន្តពូជដែលត្រូវបានគេហៅថា “ការបន្តពូជភាគខាងត្បូង”។
រួមទាំងលោកJia Yajunដែរ ខេត្តHainanនឹងស្វាគមន៍អ្នកជំនាញនិងបញ្ញវន្តផ្នែកបច្ចេកវិទ្យាកសិកម្មរាប់ពាន់នាក់ ដើម្បីអនុវត្តការងារបន្តពូជភាគខាងត្បូងក្នុងរដូវកាលមិនដាំដុះនៅភាគខាងជើងជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅមន្ទីរពិសោធន៍ឈូងសមុទ្រYazhouនៅទីក្រុងSanya។លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាជនចិនចង់កាន់ចានបាយឱ្យជាប់ក្នុងដៃរបស់ខ្លួន នោះ ត្រូវតែកាន់គ្រាប់ពូជយ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន។
បច្ចុប្បន្ននេះ ពូជជាង៧០%នៃដំណាំថ្មីដែលត្រូវបានបណ្ដុះរួចហើយ ត្រូវបានជ្រើសរើសនិងបន្តពូជនៅភាគខាងត្បូងប្រទេសចិន។តាមរយៈបន្តពូជនៅភាគខាងត្បូង ដំណាំ
សំខាន់ៗរបស់ប្រទេសចិនបានអាប់ក្រេតពី៦ទៅ៧លើក ហើយកំណើនទិន្នផលរបស់ប្រភេទពូជថ្មីនីមួយៗមានលើសពី១០%៕

