គណបក្សប្រជាធិបតេយ្យ យកឈ្នះការបោះឆ្នោតនៅកូរ៉េខាងត្បូង

យោងតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម បានឲ្យដឹងថា បេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាផ្លូវការ។

គណបក្សប្រជាធិបតេយ្យ ទទួលបាន ៤៩.៤ ភាគរយនៃសន្លឹកឆ្នោត បន្ទាប់ពីការដំណើរការបោះឆ្នោតទូទាំងប្រទេដ កាលពីម្សិលមិញនេះ។

គូប្រជែង លោក Kim Moon-soo ដែលតំណាងឱ្យគណបក្សអំណាចប្រជាជន ទទួលបាន ៤១.១ ភាគរយ នៃសន្លឹកឆ្នោត។

គួរបញ្ជាក់ថា លោក Lee Jae-myung នឹងចូលកាន់តំណែងនៅពេលដែលប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលប្រកាសជាផ្លូវការនូវជ័យជំនះរបស់លោក នៅក្នុងកិច្ចប្រជុំរបស់ទីភ្នាក់ងារនេះ៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment