ឆេះឡានក្រុងដឹកមនុស្សជិត ៦០នាក់ នៅឥណ្ឌា ស្លាប់ ២០នាក់ និងរបួសធ្ងន់ច្រើននាក់

ក្រុមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តក្រុងឯកជនមួយគ្រឿង ជួបហេតុការណ៍ឆាបឆេះនៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា។

អាជ្ញាធរ បញ្ជាក់ថា ការឆាបឆេះនេះ នៅលើផ្លូវក្បែរភូមិ Thaiyat ក្នុងស្រុក Jaisalmer ប្រហែល ៥៤៨ គីឡូម៉ែត្រភាគខាងលិចទីក្រុង Jaipur រដ្ឋធានី Rajasthan ។

ក្រុមមន្ត្រី បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៥៧នាក់ ធ្វើដំណើរលើផ្លូវហាយវេ ខណៈភ្លាមៗគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយនៃរថយន្ត។

យោងតាម មន្ត្រី បន្តថា អំឡុងពេលនោះតៃកុង ក៏ឈប់​រថយន្ត ហើយ​អណ្តាតភ្លើង​ក៏ចាប់ផ្ដើមឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យ​អ្នកដំណើរ​នៅលើ​យន្តហោះ​ជាប់​គាំង។ ស្ថានភាព​អ្នក​របួស​មួយ​ចំនួន ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ មាន​សភាព​ធ្ងន់ធ្ងរ។

មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយនោះទេ។ ទោះជា​យ៉ាងណា ប៉ូលិស​សង្ស័យ​ថា អាចមានការឆ្លងខ្សែភ្លើង​ ទើប​បណ្តាល​ឱ្យ​មានការ​ឆាបឆេះ៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment