បាល់ Original ដែលនឹងប្រើប្រាស់ក្នុងព្រឹត្តិការណ៍ក្លិបអន្តរទ្វីប Club World Cup 2025 ដែលរៀបចំឡើងដោយ FIFA នោះ មានតម្លៃត្រឹមតែ ៦៨ដុល្លារតែប៉ុណ្ណោះក្នុង ១គ្រាប់។
បាល់ទាត់ ដែលត្រូវបានរចនា និងផលិតដោយក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ល្បីលំដាប់ពិភពលោក Adidas បានរំលេចទៅដោយ ៣ពណ៌ (ស ក្រហម និងខៀវចាស់) រួមទាំងមានផ្កាយ ស្រដៀងទៅនឹងទង់ជាតិប្រទេសម្ចាស់ផ្ទះ សហរដ្ឋអាមេរិកតែម្តង។
បាល់នេះ នឹងប្រើសម្រាប់ការប្រកួតទាំងសរុបចំនួន ៦៣ប្រកួតតែម្តងចាប់ពីវគ្គ ៣២ក្រុម ដោយពុំមានការប្រកួត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ឡើយ ក្រោមទម្រង់ថ្មីនៃការលេង ៧ក្រុមសរុប កើនដល់ ៣២ក្រុមលើកដំបូងនេះ។
សូមជម្រាបថា បាល់នេះត្រូវបានដាក់លក់នៅលើគេហទំព័រក្រុមហ៊ុនផ្ទាល់តែម្តង ដោយក្នុង ១គ្រាប់មានតម្លៃ ៦៨ដុល្លារ ក្រោយពេលបញ្ចុះតម្លៃមានដល់ទៅ ៦០% ខណៈតម្លៃពេញស្មើនឹង ១៧០ដុល្លារឯណោះ៕
