អាជ្ញាធរវៀតណាម បានឱ្យដឹង នៅថ្ងៃពុធនេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងបាត់ខ្លួន ៥ នាក់ផ្សេងទៀតនៅភាគកណ្តាលដែលរងការវាយប្រហារ។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ បានបញ្ជាក់ថា អ្នកស្លាប់ទាំង ៦នាក់ នៅក្នុងទីក្រុងដាណាំង ដែលជាឆ្នេរសមុទ្រដ៏ពេញនិយម និងទីក្រុងចំណាស់ ហយអាន។
ទន្ទឹមនោះ ទីភ្នាក់ងារគ្រោះមហន្តរាយ រាយការណ៍ថា ទឹកជំនន់បានជន់លិចផ្ទះជាង ១០៣.០០០ ខ្នងផងដែរ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេស។
ប្រទេសវៀតណាម ងាយនឹងរងគ្រោះដោយព្យុះ និងទឹកជំនន់ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ ជាពិសេសក្នុងរដូវព្យុះចាប់តាំងពីខែមិថុនា ដល់ខែតុលា ។
ទីភ្នាក់ងារនេះ បានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយប្រហារគ្របដណ្ដប់លើផ្នែកខ្លះនៃទីក្រុងដែលរងគ្រោះ ខណៈអាជ្ញាធរ ព្រមានឱ្យមានការប្រុងប្រយ័ត្ន៕


ដោយ៖ ពេជ្រ
