Manchester City បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើ Tijjani Reijnders ពី AC Milan ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំកាលពីថ្ងៃពុធ ហើយក្លិបបាននិយាយថាខ្សែបម្រើសញ្ជាតិហូឡង់រូបនេះនឹងចូលរួមការប្រកួត Club World Cup នៅខែនេះផងដែរ។
ព័ត៌មានលម្អិតនៃតម្លៃផ្ទេរមិនត្រូវបានបញ្ចេញទេ ប៉ុន្តែប្រភពពីក្រុម City បានរាយការណ័ថា តម្លៃផ្ទេររបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ គឺប្រហែល៥៥ លានអឺរ៉ូ (៦២.៨៥ លានដុល្លារ) ។
ដូច្នេះកីឡាករ Reijnders បានក្លាយជាកីឡាករទី៤នៃទីផ្សារដោះដូរកីឡាកររបស់ Man City បន្ទាប់ពីខ្សែការពារស្លាបឆ្វេង Rayan Ait-Nouri ខ្សែបម្រើស្លាប Rayan Cherki និងអ្នកចាំទី Marcus Bettinelli ៕
សូមជម្រាបថាការប្រកួត Club World Cup ដែលមានក្រុមចំនួន ៣២ នឹងចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដានៅសហរដ្ឋអាមេរិកជាមួយនឹងប្រាក់រង្វាន់ចំនួន ១ ពាន់លានដុល្លារ៕
