លទ្ធផលការប្រកួតជើងទី១ វគ្គ១/៤ ផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច​តេជោ ថ្នាក់ខេត្ត ​

ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត)វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (ជើងទី១)បានបញ្ចប់២គូដោយលទ្ធផលមានដូចខាងក្រោមនេះ៖

-បាត់ដំបង យូណៃធីត (០-៤) សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ

-ភ្នំពេញហ្គាឡាក់ស៊ី (២-២) មន្ទីរ អយក ខេត្តកំពត

ចំណែកថ្ងៃនេះមាន២គូទៀតគឺ សមាគមបាល់ទាត់ខេត្តព្រះសីហនុ ប៉ះឡាយអ៊ិមឃិង ខេត្តរៀមរាប នៅទីលានវិឡាល័យ សម្ដេចឳ ខណៈមន្ទីរ អយក ខេត្តកំពង់ចាម ប៉ះមន្ទីរ អយក ខេត្តកំពង់ស្ពឺ នៅទីលានវិឡាល័យព្រះសីហនុ វេលាម៉ោង១៥៖៣០នាទីរសៀលដូចគ្នា។

ដោយឡែកការប្រកួតជើងទី២ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត)វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដើម្បីសម្រេចថាក្រុមណានឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Written by 

Related posts

Leave a Comment