PSG ប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតកាលពីរដូវកាលមុន ក្រោយឈ្នះ UCL

កាលពីថ្ងៃអង្គារក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ៩៧៦,១១ លានដុល្លារ ក្រោយឈ្នះជើងឯក Champions League ​ ។

PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។

សម្រាប់ប្រាបក់ចំណេញខ្ពស់បែបនេះ គឺក្លឹបស្ថិតក្នុងលីគ Ligue 1 រកបានពីចំណូលដោយពាណិជ្ជកម្មចំនួន ៣៦៧លានអឺរ៉ូ និងចំនួន ១៧៥ លានអឺរ៉ូ រកបានពីចំណូលនៃថ្ងៃប្រកួត ដោយការលក់សំបុត្រចូលទស្សនានៅកីឡដ្ឋាន Parc des Princes បានលក់អស់ចំនួន ១៧០ប្រកួតជាប់ៗគ្នា។

សូមជម្រាបផងថា កាលពីរដូវកាលឆ្នាំ២០២៤-២០២៥ គឺជារដូវកាលមួយដែលក្រុម PSG បានបង្កើតប្រវត្តិសាស្ត្រនៅការឈ្នះពានរង្វាន់លីគអឺរ៉ុប UEFA Champions League លើកដំបូងរបស់ក្លឹប បូករួមទាំងការឈ្នះពានរង្វាន់ Ligue 1, French Cup និងពានរង្វាន់ Trophee des Champions មុនពេលចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ក្រោមថ្វីជើង Chelsea នៅទឹកដីអាមេរិក ។

ជាមួយគ្នានោះ ប្រាក់ចំណូលពីកម្មវិធីប្រកួតពានរង្វាន់អន្តរទ្វីប FIFA Club World Cup ចាប់ពីការប្រកួតរហូតដល់វគ្គ ៨ក្រុមចុងក្រោយ ត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរដូវកាលនេះ ដែលនឹងត្រូវសរុបរួមក្នុងលទ្ធផលហិរញ្ញវត្ថុឆ្នាំក្រោយ ៕

Written by 

Related posts

Leave a Comment