ចិន-អាមេរិក សម្រេចបានកិច្ច​ព្រម​ព្រៀង​ដ៏​កម្រ​មួយនេះ

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចពិភាក្សាដែលមានគោលបំណងធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បានបញ្ចប់ នៅក្នុងកិច្ចព្រមព្រៀងកម្រ។

លោក បានលើកឡើងថា ប្រទេសចិន យល់ព្រមផ្គត់ផ្គង់ក្រុមហ៊ុនអាមេរិកជាមួយនឹងមេដែក និងលោហៈធាតុកម្រ ខណដែលសហរដ្ឋអាមេរិក នឹងមានការដកចេញទិដ្ឋាការរបស់និស្សិតចិន ផងដែរ។

លោក Trump បានបន្ថែមថា កិច្ចព្រមព្រៀងរបស់យើងជាមួយប្រទេសចិន ត្រូវបានធ្វើរួចរាល់ហើយ ក្រោមការយល់ព្រមចុងក្រោយពីលោកប្រធានាធិបតី Xi និងខ្ញុំ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ កើតឡើង បន្ទាប់ពីការពិភាក្សាដ៏តឹងតែងរយៈពេល ២ ថ្ងៃ នៅទីក្រុងឡុងដ៍ ដើម្បីដោះស្រាយជម្លោះដែលកើតឡើងចាប់តាំងពីភាគីទាំងពីរព្រមព្រៀងបទឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម កាលពីខែឧសភា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment