ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែលវាយប្រហារនៅហ្គាហ្សា ឡើងដល់ ៦៥នាក់

មនុស្សយ៉ាងហោចណាស់មាន ៦៥នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីការអះអាងដែលថាក្រុមហាម៉ាស រំលោភលើបទឈប់បាញ់។

របាយការណ៍ បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាកុមារ ខណៈការវាយប្រហារសំដៅគោលដៅលើអគារលំនៅដ្ឋាន និងជំរំជនភៀសខ្លួន។

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យមានការវាយប្រហារដ៏ខ្លាំងក្លាលើតំបន់ហ្គាហ្សា ដោយលោក ធ្វើការសម្រេចចិត្តនេះក្នុងអំឡុងពេលជួបជាមួយមន្ត្រីសន្តិសុខ។

អ៊ីស្រាអែល អះអាងថា ពួកសកម្មប្រយុទ្ធហាម៉ាស បានរំលោភលើបទឈប់បាញ់ដោយវាយប្រហារកងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់រ៉ាហ្វានៃភាគខាងត្បូងតំបន់ហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារគោលដៅយោធាជាច្រើននៅក្នុងតំបន់នោះ។

ជាការឆ្លើយតបនឹងបញ្ហាដែលកើតឡើង ក្រុមហាម៉ាស បានពន្យារពេលបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលដែលស្លាប់នៅក្នុងតំបន់ហ្គាហ្សា ដោយលើកឡើងពីការរំលោភបំពានរបស់អ៊ីស្រាអែល។ ទន្ទឹមនោះ ក៏បានបដិសេធការចោទប្រកាន់ពីអ៊ីស្រាអែល ជុំវិញការបាញ់ប្រហារនៅរ៉ាហ្វា ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment