បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជំរុញការចុះត្រួតពិនិត្យ វត្តមានជនបរទេសកំពុងស្នាក់នៅ និងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាចំនួន៤ចំណុច ១-មិនទទួលយកជនបរទេសណាដែលគ្មានលិខិតឆ្លងដែន ឬគ្មានទិដ្ឋាការត្រឹមត្រូវមិនឲ្យស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងដែលម្ចាស់ក្រុមហ៊ុន គ្រប់គ្រងឡើយ ២-មិនឲ្យមានអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ជួញដូរផ្លូវភេទ ការបង្ខាំង ឬធ្វើទារុណកម្ម កើតមាននៅក្នុងទីតាំងរបស់ខ្លួនឡើយ ៣-មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ការប្រើប្រាស់ ជួញដូរ រក្សាទុក និងផលិតគ្រឿងញៀនខុសច្បាប់ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទៀងទាត់ ៤-មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសការឆបោកតាមអនឡាញឡើយ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៥ ក្នុងនោះមានការចូលរួម លោក ប្រាក់ ប៉ូ លី អភិបាលរងខេត្ត ស្នងការរង មន្ត្រី អាវុធហត្ថ មន្ត្រីពាក់ព័ន្ធ និងអាជីវករជនបរទេសមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងក្រុងប៉ោយប៉ែតជាង១០០នាក់។

លោកប្រាក់ ប៉ូលី មានប្រសាសន៍ថា៖រដ្ឋបាលខេត្តបន្ទាយមាជ័យ កន្លងមកបានចាត់តាំង ផែនការអនុវត្ត ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត យោងតាមផែនការអនុវត្តលេខ០០៣ ៨.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការ ចុះត្រួត ពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមល្អប្រសើរ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសគោលនយោបាយទេសចរណ៍ជាតិ និងគោលនយោបាយទាក់ទាញវិនិយោគ បរទេសរបស់រាជរដ្ឋាភិបាល បាននាំមកនូវកំណើនអ្នកវិនិយោគ ធុរជនទេសចរជាច្រើនគួរឲ្យកកត់សំគាល់។

លោកប្រាក់ ប៉ូលី បានបន្តទៀតថា៖ផែនការនេះ ត្រូវបានអនុវត្តជំហានដំបូងនៅក្រុងប៉ោយប៉ែត និងបន្តអនុវត្តនៅ ក្រុង-ស្រុកដទៃទៀតជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យឲ្យ មានប្រសិទ្ធភាព បាប់ពីថ្ងៃចុះ ហត្ថលេខារបស់ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាល.អក្គស្នងការដ្ឋាន.កបាជាតិ អគ្គនាយកដ្ឋានអត្តប្រវេសន៍តទៅ។
លោកប្រាក់ ប៉ូលី បានបញ្ជាក់ ថា៖លទ្ធផលការងារបានចុះធ្វើអត្តសញ្ញាណកម្មដល់ជនបរទេសកំពុងស្នាក់នៅនិងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតសម្រេចបានរយោងតាមផែនការទីតាំង ដែលត្រូវចុះស្រង់ស្ថិតិជនបរទេសគឺមានចំនួន ៦២៥ ទីតាំង ក្នុងនោះទីតាំងសណ្ឋាគារចំនួន១៩ទីតាំង ផ្ទះសំណាក់ចំនួន៥ទីតាំង អាគារស្នាក់នៅរួមចំនួន១៥២ទីតាំង ផ្ទះជួល មាន ចំនួន៤៤៩ទីតាំងក្នុងនោះបានចុះផ្សព្វផ្សាយបានចំនួន ២២៣ទីតាំង ប្រមូលសម្រង់ទិន្នន័យ ១០៧ទីតាំង ជនបរទេសចំនួន៣. ០៤៤នាក់/ស្រីចំនួន១.១០៨នាក់ ស្មើនឹង១០សញ្ជាតិ គិកត្រឹមថ្ងៃទី ៩ខែឧសភា២០២៥៕





