ប្រកាសសេចក្តីសម្រេចរបស់មន្ទីរសុខាភិបាលខេត្តស្តីពីការតែងតាំងមន្រ្តីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ

តាកែវ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានរៀបចំពិធីប្រកាសសេចក្តីសម្រេចតែងតាំងមន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ជាប្រធាន និងអនុប្រធានផ្នែក ជំនួសលោក លោកស្រី ជាប្រធាន និងអនុប្រធានផ្នែក ដែលត្រូវបានចូលនិវត្តន៍។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។

ហើយមន្រ្តីរាជការដែលត្រូវបានតែងតាំងក្នុងពេលនេះមានចំនួន ៧នាក់ រួមមាន៖

១.លោកវេជ្ជបណ្ឌិត កុល ណាវ៉ាន់ ត្រូវបានតែងតាំងជាប្រធានបច្ចេកទេសមន្ទីរពេទ្យបង្អែកខេត្ត

២.លោកវេជ្ជបណ្ឌិត អ៊ូច ម៉េង ត្រូវបានតែងតាំងជាប្រធានផ្នែកសង្រ្គោះបន្ទាន់មុននិងក្រោយវះកាត់

៣.លោកវេជ្ជបណ្ឌិត ឃុន បូរ័ត្ន ត្រូវបានតែងតាំងជាប្រធានផ្នែកបន្ទប់វះកាត់

៤.លោកវេជ្ជទន្តបណ្ឌិត ខៀវ សម្រស់ភិរុណ ត្រូវបានតែងតាំងជាប្រធានផ្នែកជំងឺមាត់ធ្មេញ

៥.លោកពិ.មធ្យម ហង់ វុទ្ធី  ត្រូវបានតែងតាំងជាប្រធានផ្នែកមជ្ឈមណ្ឌលផ្ដល់ឈាមខេត្ត

៦.លោកស្រីវេជ្ជបណ្ឌិត នួន ច័ន្ទរាត្រី ត្រូវបានតែងតាំងជាប្រធានផ្នែកគ្លីនិកសុខភាពគ្រួសារ

៧.លោកវេជ្ជបណ្ឌិត ជៀន គីមយ៉ង ត្រូវបានតែងតាំងជាអនុប្រធានផ្នែកសង្រ្គោះបន្ទាន់មុននិងក្រោយវះកាត់

 លោកផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានរកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់មន្រ្តីរាជការមន្ទីរពេទ្យទាំងអស់ ជាពិសេសនូវការបេជ្ញាចិត្តរបស់លោកប្រធានមន្ទីរពេទ្យ ក្នុងការធ្វើឲ្យមានផ្លាស់ប្តូរជាវិជ្ជាមានលើការផ្តល់សេវាសុខាភិបាល ទាំងក្រមសីលធម៏វិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ បន្ថែមពីនេះទៀត ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តទៀតថាមន្រ្តីរាជការដែលទើបតែងតាំងថ្មីត្រូវប្តេជ្ញាចិត្តខិតខំបម្រីសេវាសុខាភិបាលជូនបងប្អូនអ្នកជំងឺប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈ មិនប្រកាន់និន្នាការនយោបាយ មិនរើសអើងមិនថាអ្នកជំងឺបសស ឬអ្នកជំងឺប្រើប្រាស់បណ្ណមូលនិធិសមធម៌(បណ្ណក្រីក្រ) និង សំណូមឲ្យបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាអាទិ៍ដូចខាងក្រោម៖

– ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីរាជការនិងបុគ្គលិកទាំងអស់ក្នុងមន្ទីរពេទ្យក្នុងការបង្កើននូវប្រសិទ្ធភាពការងារដើម្បីរួមចំណែកជម្រុញការអនុវត្តសេវាឲ្យកាន់តែមានភាពល្អប្រសើរ។

– ត្រូវបន្តស្មារតីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការអនុវត្តការងារ។

– ត្រូវខិតខំប្រឹងប្រែងពង្រឹងបច្ចេកទេសវិជ្ជាជីវៈ និងបង្កើនសមត្ថភាពគ្រប់គ្រង ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរវិជ្ជមាន និងភាពជោគជ័យរបស់មន្ទីរពេទ្យនៅអនាគត។តាកែវ

Written by 

Related posts

Leave a Comment