អ្នកវិភាគអះអាងថា លោកខាងលិចនៅតែជាកន្លែងផ្តល់មូលនិធិសម្រាប់រុស្ស៊ីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន

អ្នកវិភាគបានកត់សម្គាល់ថា នៅឆ្នាំទីបួននៃការលុកលុយពេញលេញរបស់ខ្លួននៅអ៊ុយក្រែន គឺ រុស្ស៊ីនៅតែរកលុយរាប់ពាន់លានសម្រាប់ប្រតិបត្តិកាសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន នោះជាការលក់ឥន្ធនៈហ្វូស៊ីលទៅបរទេសសំខាន់ទៅកាន់លោកខាងលិច។

តាមទិន្នន័យបង្ហាញថាប្រទេសរុស្ស៊ីបានបន្តរកប្រាក់បានរាប់ពាន់លានដុល្លារពីការនាំចេញឥន្ធនៈហ្វូស៊ីលទៅកាន់លោកខាងលិច ដោយបានជួយផ្តល់ហិរញ្ញប្បទានដល់ការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន រហូដល់ឥឡូវនេះជាឆ្នាំទីបួននៃការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។

គេសង្កេតឃើញថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយនោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីបានរកប្រាក់ច្រើនជាងបីដងដោយការនាំចេញអ៊ីដ្រូកាបូនច្រើនជាងអ៊ុយក្រែនដែលបានទទួលបាននៅក្នុងជំនួយដែលបានបែងចែកដោយសម្ព័ន្ធមិត្តរបស់ខ្លួន។

ទិន្នន័យដែលបានវិភាគដោយ BBC បង្ហាញថាសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានចំណាយប្រាក់ដល់រុស្ស៊ីសម្រាប់អ៊ីដ្រូកាបូនរបស់ខ្លួនច្រើនជាងការផ្តល់ជំនួយរបស់សម្ព័ន្ធមិត្តលោកខាងលិចដែលផ្តល់ដល់អ៊ុយក្រែន។

  អ្នកធ្វើយុទ្ធនាការអង្កេតបានបង្ហាញថា រដ្ឋាភិបាលនៅអឺរ៉ុប និងអាមេរិកខាងជើងត្រូវតែប្រឹងប្រែងធ្វើបន្ថែមទៀត ដើម្បីបញ្ឈប់ការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅបណ្តាប្រទេសលោកខាងលិច សំដៅកាត់ផ្តាច់វាពីការបញ្ឆេះសង្រ្គាមជាមួយអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment