ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ពីការធ្លាក់យន្តហោះយោធាមួយគ្រឿងផ្ទុកមនុស្ស ៤នាក់ នៅក្រុង Pohang របស់ប្រទេសកូរ៉េខាងត្បូង។

របាយការណ៍បឋម បង្ហាញថា យន្តហោះយោធាមួយគ្រឿង បានជួបឧបទ្ទវហេតុធ្លាក់ និងមិនទាន់មានរបាយការណ៍បញ្ជាក់ថាមានអ្នកស្លាប់ ឬរងរបួស នៅឡើយទេ។
យោងតាមយ៉ុនហាប់ បញ្ជាក់ថា យន្តហោះនេះ គឺជាយន្តហោះល្បាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលគេរាយការណ៍ថាធ្លាក់នៅជួរភ្នំមួយក្នុងក្រុង Pohang អំឡុងប្រតិបត្តិការ៕

ដោយ៖ ពេជ្រ