និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព” ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន។ សិក្ខាសាលាផ្សព្វផ្សាយនេះបានរៀបចំឡើងក្រោមវត្តមានរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក.ហើយក៏ការអញ្ជើញចូលរួមពី លោក គោស៊ី ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងតំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធខេត្ត, គ្រឹះស្ថានឯកជន សិស្សតាមបណ្តា វិទ្យាល័យ វិទ្យាស្ថាន និងសាធារណជននៃខេត្តប៉ៃលិនផងដែរ។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជាបចំណេះដឹងពីអត្ថប្រយោជន៍របស់ផលិត- ផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន នៅក្នុងខេត្តប៉ៃលិន ក៍ដូចជាតួនាទីនិងភារកិច្ចរបស់ ន.ធ.ក. ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុក- ចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។

សិក្ខាកាមដែលចូលរួមក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងយានយន្ត និង ផលិតផលធានារ៉ាប់រងសុខភាព ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ដែលធានានូវហានិភ័យលើទ្រព្យ សម្បត្តិ ភារៈទទួលខុសត្រូវរបស់អ្នកត្រូវបានធានា គ្រោះថ្នាក់បុគ្គល និងសុខភាព។ បន្ថែមពីនេះ សិក្ខាកាម បានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់ ន.ធ.ក. ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការ- ការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។

សិក្ខាកាមទាំងអស់ក៏បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅ នឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានការបាត់បង់ទ្រព្យសម្បត្តិ បញ្ហា- សុខភាព ឬគ្រោះថ្នាក់ដែលប៉ះពាល់អាយុជីវិត៕




