តាកែវ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌(ស្តីទី) លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការកងអនុសេនាធំចល័ត ។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថាចំពោះ ខ្លឹមសាសំខាន់របស់ថ្នាក់លើដែលត្រូវយកទៅអនុត្តមាន៥ចំនុចរ ។
១-បានផ្សព្វផ្សាយអំពីបទបញ្ជា សេចក្ដីណែនាំ របស់ថ្នាក់លើអំពី៖
– ត្រៀមកម្លាំង គ្រឿងបំពាក់ ឧបករណ៍ សម្ភារៈ ដើម្បីជួយសង្គ្រោះ ករណីគ្រោះមហន្តរាយ គ្រោះធម្មជាតិ ពិសេសជំនន់ទឹកភ្លៀងជាដើម
– ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ ពិសេសពេលស្រវឹងកុំបើកបរ
– ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសថ្នាំញៀនប្រភេទថ្មីយកលាយបញ្ចូលជាមួយបារីអេឡិចត្រូនិច (វ៉េប)សម្រាប់ជក់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំង
២-ត្រៀមធ្វើពិធីប្រកាស មុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្ដិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត និងសំណេះសំណាលជាមួយសិក្ខាកាមកំពុងហ្វឹកហ្វឺន
៣-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្តតួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ
៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៥-បន្តពង្រឹងទៅលើការងារប្រចាំបញ្ជា ប្រចាំការ និងចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។តាកែវ


