ភ្នំពេញក្រោន ត្រូវជួបក្រុម Kasuka FC   នៃវគ្គជម្រុះបឋមពានកម្រិតទី៣ ទ្វីបអាស៊ី  

ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងប្រ៊ុយណេ Kasuka FC ក្នុងវគ្គជម្រុះបឋម (Preliminary round) នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

សម្រាប់ការប្រកួតជម្រុះនេះដែរ ក្រុមជើងឯករងលីគកំពូលកម្ពុជា និងជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន នឹងត្រូវហោះទៅប្រ៊ុយណេ ដើម្បីជួបក្រុមជើងឯកម្ចាស់ផ្ទះ Kasuka FC នៅកីឡដ្ឋាន Hassanal Bolkiah, Bandar Seri Begawan ខណៈការប្រកួតនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូល ដែលគ្រោងនឹងធ្វើការប្រកួតនាខែតុលាខាងមុខ។

គួរដឹងថា សម្រាប់ពានរង្វាន់ AFC Challenge League (ACGL) រដូវកាលថ្មីនេះ កម្ពុជា មាន ២ក្រុមចូលរួម រួមមានក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ទទួលបានកៅអីចូលលេងវគ្គចែកពូល(Group Stage) ដោយស្វ័យប្រវត្តិ និងក្រុមភ្នំពេញក្រោន ត្រូវលេងវគ្គជម្រុះបឋម (Preliminary round)  ៕

Written by 

Related posts

Leave a Comment