អគ្គីភ័យ បានឆាបឆេះទូកទេសចរណ៍ ២ គ្រឿង ដែលចតនៅផែនៃរមណីយដ្ឋាន Anantara Riverside Bangkok នៅលើផ្លូវ Charoen Nakhon ក្នុងសង្កាត់ Thon Buri នៃទីក្រុងបាងកក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ហេតុការណ៍ឆាបឆេះនេះ កើតឡើង នៅម៉ោងប្រហែល ៥ និង ៥០ នាទីព្រឹក ខណបើតាមរបាយការណ៍បឋម បញ្ជាក់ថា ទូកទេសចរណ៍ ២ គ្រឿង រងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នករងរបួសទេ។ មូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយ។
មកដល់ពេលនេះ អាជ្ញាធរ បានគ្រប់គ្រងស្ថានភាពភ្លើង និងទប់ស្កាត់មិនឱ្យរាលដាលតទៅទៀតឡើយ៕

ដោយ៖ ពេជ្រ