អាជ្ញាធរអាមេរិក និងវេណេស៊ុយអេឡា ហាមពលរដ្ឋមិនឲ្យចេញ-ចូលគ្នាដាច់ខាត

វេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារ បានចេញសេចក្តីជូនដំណឹងអំពីការហាមឃាត់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស។

រដ្ឋមន្ត្រីការបរទេស លោក Yvan Gil បាននិយាយថា ប្រជាជនវេណេស៊ុយអេឡានៅសហរដ្ឋអាមេរិក ប្រឈមនឹងការនិរទេស ការបំបែកគ្រួសារ និងការឃុំខ្លួនតាមអំពើចិត្តរបស់ពួកគេ។

លោក ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា គំរាមកំហែងការធ្វើចំណាកស្រុក និងជំរុញឱ្យជនជាតិវេណេស៊ុយអេឡា ឲ្យប្រុងប្រយ័ត្ន។

ការព្រមាននេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានណែនាំដល់ជនជាតិអាមេរិក និងអ្នករស់នៅស្របច្បាប់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment