ដឹងថ្ងៃបរិច្ឆេទនៃពិធីប្រគល់ពាន Ballon d’Or ឆ្នាំ​​២០២៥ហើយ

​ទស្សវដ្តី France Football បានបង្ហាញកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី៦៩ ឆ្នាំ២០២៥ ហើយ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅ Théâtre du Châtelet ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដដែលនៅថ្ងៃចន្ទ ទី ២២ ខែកញ្ញា ពោលគឺមួយខែមុនបើប្រៀបធៀបទៅនឹងការធ្វើឡើងកាលពីឆ្នាំមុន។

ជាការកត់សម្គាល់ផងដែរ Ballon d’Or ដែលមានអាយុកាល ៦៨ឆ្នាំ ពោលគឺក្រោយពេលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៦ មានតែកីឡាករ ២រូបប៉ុណ្ណោះដែលឈ្នះពានកម្រិតពិភពលោកនេះបានច្រើនជាងគេ និងកំពុងរត់នៅលើទីលាននៅឡើយទេរួមមាន Lionel Messi បាន ៨លើកច្រើនជាងគេ តាមពីក្រោយដោយ Cristiano Ronaldo បាន ៥ដង៕

Written by 

Related posts

Leave a Comment