នៅវេលាម៉ោង១៨៖០០នាទីល្ងាចនេះ ក្រុមការពារតំណែងជើងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ សប្តាហ៍ទី៣១។
សម្រាប់ការប្រកួតនេះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះ ណាហ្គាវើលដ៏ ដើម្បីគ្រងជើងឯកពានរង្វាន់ ខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៤/២៥ បើទោះបីនៅសល់៣ប្រកួតទៀតក៏ដោយ។
បច្ចុប្បន្នភាពតារាងពិន្ទុ ក្លិបមូលដ្ឋាននៅខេត្តស្វាយរៀងនេះមាន ៧០ពិន្ទុ និងក្រុមលេខពីរ ភ្នំពេញក្រោន មានតែ ៦៣ពិន្ទុ ប៉ុណ្ណោះឆ្លងកាត់ ២៧ប្រកួត ដូចគ្នា៕
