ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League នឹងមកដល់នៅរាត្រីនេះដែលជាការជួបគ្នារវាងក្រុមបិសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ វេលាម៉ោង២៖០០នាទីយប់។ ដូច្នេះយើងរង់ចាំមើលថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯក UEL រដូវកាលនេះ។
ការប្រកួតនេះនឹងដឹកនាំដោយអាជ្ញាកណ្តាលជនជាតិអាឡឺម៉ង់លោក Felix Zwayer ។ លោកបានដឹកនាំក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Arsenal និង Paris St-Germain។
មុនការប្រកួតឈានដល់យើងមកជម្រើស១១នាក់ដែលលោក Ruben Amorim អាចនឹងប្រើប្រាស់យប់នេះជាមួយទម្រង់លេង ៣-៤-២-១ រួមអ្នកចាំទី Andre Onana ខ្សែការពារ Luke Shaw, Harry Maguire,Victor Lindelof ខ្សែបម្រើ Patrick Dorgu,Manuel Ugarte,Casemiro,N.Mazraoui ខ្សែបម្រើប្រយុទ្ធ Bruno Fernades,Alejandro Garnacho និងខ្សែប្រយុទ្ធទោល Rasmus Hajlund។
ចំណែកគ្រូបង្វឹក Spurs លោក Ange Postecoglou អានឹងប្រើប្រាស់ទម្រង់លេង ៤-២-៣-១ រួមមានអ្នកចាំទី Antonin Kinsky ខ្សែការពា Pedro Porro,Cristian Romero,Micky Van de ven,Destiny Udogie ខ្សែបម្រើ Yves Bissouma,Rodrigo Bentancur,ខ្សែបម្រើប្រយុទ្ធ Brennan Jonson,Wilson Odobert,Son Heung-min និងខ្សែប្រយុទ្ធទោល Dominic Solanke៕
