យោងតាមការចុះផ្សាយរបស់ផេក CAMSPORTS បានឲ្យដឹងថា រដូវកាលក្រោយ ក្លិបលីគកំពូលកម្ពុជានឹងមាន១កៅអីកន្លះសម្រាប់ពានរង្វាន់កម្រិតទ្វីបលំដាប់ទី 3 AFC Challenge League 2025/26 ។
ដោយក្លិបជើងឯកលីគកំពូល ព្រះខ័នរាជស្វាយរៀង ទទួលបានមួយកៅអីពេញ ចូលលេងវគ្គចែកពូលដោយស្វាយប្រវត្តិ។ ចំណែកឯភ្នំពេញក្រោននិងត្រូវលេងវគ្គ Play Off សិន ដើម្បីរកកៅអីចូលទៅលេងវគ្គសន្សំពិន្ទុក្នុងពូល ក្នុងនាមជាក្រុមជើងឯករងលីគកំពូលកម្ពុជា៕
